(ថៃ)៖ ជាការពិតណាស់ កញ្ញា ពៅ បញ្ញាពេជ្រ ជាអតីតតារាចម្រៀងស្រីម្នាក់ដែលមានទឹកដមសំនៀងយ៉ាងពីរោះ ដោយនាងបានឃ្លាតឆ្ងាយពីសិល្បៈអស់ជាច្រើនឆ្នាំយកហើយ តែនាងនៅតែមានទស្សនិកជនចង់ដឹងឮពីជីវិតឯកជនរបស់នាងដដែល។ យ៉ាងណាមិញ ប្រិយមិត្តបានដឹងហើយថា បច្ចុប្បន្ន នាងមិនអាចដើរបានឡើយ ដោយនាងត្រូវពឹងលើរទេះរុញ ដើម្បីអាចធ្វើដំណើរបាន។ បើទោះបីនាង មិនអាចដើរ រត់បានដូចកាលពីមុនក៏ដោយ

តែនាងនៅតែមានកូនចិត្តថាថ្ងៃណាមួយនាងនឹងឆាប់ជាអាចដើរបានដូចដើមជាមិនខាន។ ជាក់ស្ដែង យើងឃើញថា នាងពិតជាមានការតាំងចិត្ត និង តស៊ូយ៉ាងខ្លាំង ដើម្បីព្យាបាលជំងឺនាងឲ្យបានឆាប់ជា អាចដើរបានជាធម្មតាវិញ ដោយនាងត្រូវចំណាយលុយច្រើនពីការព្យាបាលមួយនេះ ហើយបច្ចុប្បន្ន នាងក៏កំពុងនៅប្រទេសថៃ

ដើម្បីសិក្សា និងព្យាបាលផងដែរ។ កាលប៉ុន្មាននាទីមុននេះនាងបានបង្ហោះវីដេអូ និងសាររៀបរាប់ពីអារម្មណ៍នាងថាតើមានបងប្អូនប៉ុន្មានអ្នកដែលបានមើលឡាយខ្ញុំដែលនិយាយអំពីការរស់នៅប្រទេសថៃ ហើយជួបរឿងរ៉ាវជាច្រើន ខ្ញុំធ្លាប់សន្យាថា នឹងបង្ហាញរូបខ្ញុំហាត់ប្រាណឲ្យឃើញ . ពីមុនខ្ញុំដើរមិនបានមែន តែខ្ញុំអាច ហាត់បាន

ច្រើនយ៉ាង! តែដោយសាររឿងមួយមិនគួរឲ្យកើតសោះ គេធ្វើអោយខ្ញុំបាក់ឆ្អឹងជើងដែលធ្វើឲ្យខ្ញុំមិនអាចហាត់បានច្រើនយ៉ាងដូចដើម ចង់ហាត់ឈរក៏ឈរមិនបាន ឈឺតែទ្រាំ គ្រាន់ចង់បង្ហាញពីជីវិតគឺបែបនេះ តែសម្រេចចិត្តថាមិនចងគំនុំ ឬកម្មពៀរនឹងអ្នកណាឡើយ គ្រប់យ៉ាងជារស់ជាតិជីវិតនាងខ្ញុំទម្រាំបានមកលក់អនឡាញ៕ ប្រភព៖ ហ្វេសប៊ុក

ដើម្បីកាន់តែជ្រាបច្បាស់ សូមទស្សនារូបភាពនិងវីដេអូដូចខាងក្រោម៖