(ភ្នំពេញ)៖ តារាស្រីល្បីឈ្មោះ អ្នកនាង នៅ សូនីតា កំពុងកសាងជីវិតគ្រួសារ ជាមួយស្វាមីយ៉ាងមានសុភមង្គល ជាពិសេសពេលនេះ នាងមានកូនប្រុសតូចម្នាក់គួរឲ្យស្រលាញ់ថែមទៀតផង។ យ៉ាងណាមិញ នាងតែងតែបង្ហាញពីសកម្មភាពរបស់នាងជាមួយស្វាមី ព្រមទាំងកូនប្រុសរបស់នាងជាញឹកញាប់ ឲ្យអ្នកគាំទ្របានឃើញ ដោយពេលនេះ

នាងជាមួយគ្រួសារកាន់តែមាន ភាពផ្អែមល្ហែមជាមួយគ្នាកាន់តែខ្លាំងឡើងៗ។ តួយ៉ាង បើក្រឡេកមកមើលកូនប្រុសគួរឲ្យស្រលាញ់នាងម្ដង ពេលនេះកូនប្រុសនាងកាន់តែធំធាត់ជាងមុន ចំណែកឯមុខមាត់វិញក៏កាន់តែមានគួរឲ្យក្នាញ់ ហើយស្អាត ឃ្យូតទៀតផង ខណៈពេលដែរ កូនប្រុសនាងមានអាយុ ៩ខែហើយ។ បន្ទាប់ពីបានឃើញ រូប

ភាពដែល អ្នកនាង នៅ សូនីតា បង្ហាញពីមុខមាត់កូនប្រុសរួច មានអ្នកគាំទ្រជាច្រើនបានសរសើរពីរូបសម្បត្តិ កូនប្រុសនាងថា មានមុខមាត់ស្អាត តាំងតែពីក្មេងតែម្ដង៕ ប្រភព៖ ហ្វេសប៊ុក

ដើម្បីជ្រាបច្បាស់ សូមទស្សនារូបភាពដូចខាងក្រោមដោយមេត្រីភាព៖