(ភ្នំពេញ)៖ លោក ណុប បាយ៉ារិទ្ធ ជាតារាចម្រៀងមួយរូប ទទួលបានការគាំទ្រច្រើនពីទស្សនិកជន ដោយពេលនេះរូបលោកក៏ឈានដល់វ័យ ៤០ឆ្នាំទៅហើយ តែរូបសម្បត្តិរបស់លោក ដូចជាមិនចេះចាស់ទាល់តែសោះ។ បើទោះបី រូប

លោកមានអាយុច្រើនបន្តិចមែន តែតារាប្រុសរូបនេះ នៅតែមានរូបសម្រស់ក្មេងវ័យដដែល ជាពិសេសស្បែករបស់លោកនៅតែចាំ ចំណែកមុខមាត់ និង រូបរាងលោកស្អាត សង្ហាគួរឲ្យទាក់ទាញ។ បើក្រឡេក ទៅមើលស្ទាយ៍តែង

ខ្លួនវិញ មិនចាញ់តារាកូរ៉េប៉ុន្មានឡើយ ហើយរាល់សម្លៀកបំពាក់របស់លោកប្លែកៗគ្រប់ពេលតែម្ដង។ តួយ៉ាង អ្នកគាំទ្ររបស់លោកច្បាស់ជាកម្រនឹងបានឃើញលោក បង្ហាញរូបភាពបញ្ចេញសាច់សខ្ចី និងសាច់ដុំ តែមួយម៉ោងមុន

នេះ ណុប បាយ៉ារិទ្ធ បានបង្ហោះរូបភាពបង្អួតសាច់ដុំធំៗរបស់លោក ទាំងរូបកាលពីមុន និង​បច្ចុប្បន្ន ដោយមើលទៅរូបរាងរបស់លោកពិតជាសង្ហា និង ទាក់ទាញខ្លាំង៕ ប្រភព៖ ហ្វេសប៊ុក

ដើម្បីកាន់តែជ្រាបច្បាស់ សូមទស្សនារូបភាពដូចខាងក្រោម៖