(ភ្នំពេញ)៖ កំពូលតារាចម្រៀងដ៏ល្បី លោក ខេមរៈ សេរីមន្ត ជាតារាចម្រៀងមួយរូប ដែលបានប្រឡូកនៅក្នុងវិស័យសិល្បៈចម្រៀងអស់រយៈពេលជាច្រើនឆ្នាំមកហើយ ជាពិសេសលោក នៅតែទទួលបានប្រជាប្រិយភាព និងការគាំទ្រយ៉ាងពេញទំហឹង ពីសំណាក់ទស្សនិកជាច្រើន ផងដែរ។ ម៉្យាងវិញទៀត មិនត្រឹមតែទទួលបានភាពជោគជ័យ នៅក្នុងវិស័យសិល្បៈតែប៉ុណ្ណោះនោះទេ តែបើងាកមកមើលពី ជីវិតផ្ទាល់ខ្លួន របស់តារាប្រុសរូបនេះវិញ ឃើញថា

ពិតជាមានសុភមង្គលយ៉ាងខ្លាំង ម៉្យាងវិញទៀត លោកថែមទាំងមានកូនស្រីដ៏គួរឲ្យស្រលាញ់ ដល់ទៅ ២​នាក់ និងកូនប្រុសម្នាក់ទៀតផង ដែលធ្វើឲ្យក្រុមគ្រួសាររបស់លោក កាន់តែមានភាពកក់ក្ដៅ ផងដែរ។ ដោយឡែក បើនិយាយពីមុខមាត់របស់កូនស្រីលោក ខេមរៈ សេរីមន្ត ពិតជាស្រស់ស្អាតនិងគួរឲ្យស្រលាញ់ខ្លាំង តែបើងាកមក

មើល កូនស្រីពៅ របស់លោកផ្ទាល់តែម្ដង គឺកំពុងតែបានធ្វើឲ្យហ្វេនៗជាច្រើន មានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីមុខមាត់ដ៏គួរឲ្យស្រលាញ់ ជាពិសេស កាយវិការឫកពា ដែលអាចឲ្យមនុស្សជាច្រើនបានឃើញហើយ ពិតជាស្រលាញ់គ្រប់ៗគ្នា ទៀតផង។ មិនត្រឹមតែប៉ុណ្ណោះ ស្ទាយ៍តែងខ្លួនធ្វើឲ្យមនុស្សធំល្មមៗសុំខ្មាស បើកូនលោកនៅតូចប៉ុណ្ណឹងលេងស្ទាយ៍ហ្វេសសិនមិនធម្មតា ពិតជាគួរឲ្យស្រលាញ់៕ ប្រភព៖ ហ្វេសប៊ុក

ចង់ជ្រាបច្បាស់ សូមទស្សនារូបភាពខាងក្រោម៖