(ភ្នំពេញ)៖ ដូចដែលប្រិយមិត្ត បានជ្រាបរួចមកហើយពី លោក​ ញ៉ែម សុគន្ធ ដែលជាតារាសម្ដែងប្រុស និងជាពិធីករ ដ៏ពេញនិយមមួយរូប ថែមទាំងបានឆាបយកបេះដូង បានពីហ្វេនៗជាច្រើន ដោយសារតែរូបសម្បត្តិខ្ពស់សង្ហា។ មួយរយៈចុងក្រោយនេះ តារាប្រុសរូបនេះ បានធ្វើឲ្យហ្វេនៗចាប់អារម្មណ៍យ៉ាងខ្លាំង ជាមួយជីវិតស្នេហាដ៏

មានសុភមង្គលជាមួយភរិយាស្រស់ស្អាត ព្រមទាំងកំពុងពរពោះកូនក្នុងផ្ទៃទៀតផង ជាហេតុធ្វើឲ្យរូបលោក និងភរិយា អន្ទះសារចង់ឃើញមុខ កូនដំបូងខ្លាំងណាស់។ មិនយូរប៉ុន្មាន នាថ្ងៃនេះដែរ ជាថ្ងៃសិរីមង្គលបំផុត ដែលភរិយារបស់ ញ៉ែម សុគន្ធ បានសម្រាលកូនដោយសុវត្ថិភាពហើយ។ជាងនេះទៅទៀត គេឃើញថា មុខមាត់កូន

របស់ តារាប្រុសរូបនេះ ពិតជាមានមុខមាត់គួរឲ្យក្នាញ់ណាស់ ព្រមទាំង មានច្រមុះ និងចង្ការកាត់តាម ប៉ាៗបេះបិទ។ ក្រោយពីឃើញបែបនេះភ្លាម មានហ្វេនៗជាច្រើន បានសម្ដែងភាពអបអរសាទរ និងបញ្ចេញមតិសរសើរពី មុខមាត់កូនរបស់លោកគ្រប់គ្នា៕ ប្រភព៖ ហ្វេសប៊ុក

ដើម្បីកាន់តែជ្រាបច្បាស់ សូមទស្សនារូបភាពដូចខាងក្រោម៖