(ភ្នំពេញ)៖​ ជាការណាស់ កាលពីពេលថ្មីៗនេះ ប្រិយមិត្តអ្នកអានច្បាស់ជាបានដឹងហើយថា តារាស្រីល្បីឈ្មោះ អ្នកនាង ខាត់ សុឃីម បានជាប់ឈ្មោះធ្វើជាយោធា ដែលការងារមួយនេះជាក្ដីស្រម៉ៃរបស់នាងតាំងតែពីក្មេងមកម្ល៉េះ។ បន្ទាប់ពីជាប់ឈ្មោះជាយោធា រួចនាងមានភាពសប្បាយរីករាយយ៉ាងខ្លាំង ដោយបានបំពេញក្ដីស្រមៃមួយទៀត

ដែលខ្លួនបានប្រាថ្នាមកជាយូរ។ ក្នុងនោះដែរ យើងក៏ឃើញនាងនៅតែមានសកម្មភាពក្នុងរង្វង់សិល្បៈដដែល ដោយអ្នកនាងកាន់តែទទួលបានប្រជាប្រិយភាពកាន់តែខ្លាំងឡើង ពីមួយឆ្នាំទៅមួយឆ្នាំ។ ជាក់ស្ដែង មួយម៉ោងមុននេះ តារាស្រីរូបនេះបានធ្វើឲ្យទស្សនិក ក៏ដូចជាហ្វេនៗ ភ្ញាក់ផ្អើលដោយនាងបានស្លៀកនៅឈុតយោធានេះ

ពិតជាប្លែក ហើយស្រស់ស្អាតខ្លាំង ខណៈពេលដែលធ្លាប់តែឃើញនាង ស្លៀកនៅឈុតបែបសម័យ និង បុរាណ។ បន្ទាប់ពីឃើញ រូបភាពរបស់ អ្នកនាង ខាត់ សុឃីម រួចមក មានអ្នកចូលទៅសរសើរថាពិតជាស្រស់ស្អាតខ្លាំង ហើយក៏ចូលរួមអបអរសាទរដល់នាងទៀតផង៕ ប្រភព៖ ហ្វេសប៊ុក

ដើម្បីកាន់តែជ្រាបច្បាស់ សូមទស្សនារូបភាពដូចខាងក្រោមដោយមេត្រីភាព៖