(ភ្នំពេញ)៖ បងស្រី ទ្រី ដាណា ខ្ញុំតែងតែប្រាប់ខ្លួនឯងថាពេលយើងក្រគេមើលងាយ,ពេលយើងរីកស្គុះស្គាយគេចង់ក្តិចត្រួយនិងជាន់ពន្លិច,ពេលយើងមានបានគេថាយើងស្រួល,ពេលយើងដួលគេចាំសើច,ពេលយើងធ្វើល្អគេថាយើងសម្ដែង,ពេលយើងសំញែងគេថាយើងអួត។ គ្រប់មនុស្សទាំងអស់គ្មានអ្នកណាគាត់ចិត្តត្រូវឡើយដូចនេះ

មានតែសាងអំពើល្អឲ្យបានច្រើននិងកុំគិតពីអ្នកដទៃដែលចាំតែជាន់ពន្លិចយើងនោះព្រោះពួកគេទាំងនោះមិនដឹងថាយើងធ្លាប់ឆ្លងកាត់ការលំបាកយ៉ាងណានោះឡើយ​។ កន្លងមកឈរនៅលើព្រះធរណីទៅដល់ទីណាកន្លែងណាប្រកាន់ភ្ជាប់និងពាក្យសច្ចៈភាពស្មោះត្រង់ទំនួលខុសត្រូវខ្ពស់រស់នៅជាមួយនឹងការពិតកុំប្រឌិតនិងកុំកុហក

ខ្លួនឯងនោះយើងនឹងមានសេចក្តីសុខទាំងផ្លូវកាយនិងផ្លូវចិត្តមិនថាការរកស៊ីក៏ដូចគ្នាឈរនៅលើភាពស្មោះត្រង់និងទំនួលខុសត្រូវខ្ពស់កុំបោកប្រាស់អ្នកដទៃដើម្បីប្រយោជន៍របស់ខ្លួនឯងនោះទើបលុយដែលយើងបានមកប្រកបដោយភាពត្រជាក់ត្រជុំនិងរុងរឿងទៅថ្ងៃក្រោយ៕ ប្រភព៖ ហ្វេសប៊ុក