(ថៃ)៖ តារាសម្ដែងស្រីវ័យ៣២ឆ្នាំ Boom Suphaphorn ពេលនេះបានជាប់ឈ្មោះចូលក្នុងតារាងតារាស្រីកំពូលកាចឆ្នាស់ប្រចាំប្រទេសថៃហើយ បន្ទាប់ពីតារាស្រីរូបនេះបានសម្ដែងជាតួអង្គកាចក្នុងរឿង Leh Buphakal។ ចំពោះរឿងនេះ Boom ត្រូវសម្ដែងរហូតដល់ទៅ៣ជាតិ ប៉ុន្តែសាច់រឿងទើបតែចេញបានពីរជាតិប៉ុណ្ណោះ។ អ្វីដែលគួរឲ្យកត់សម្គាល់ តួអង្គរបស់ Boom ទាំងពីរជាតិនេះគឺសុទ្ធសឹងតែមិនធម្មតា រហូតដល់ថ្នាក់អ្នកគាំទ្រខ្លះថា ចង់ត្រៀមសម្បកធុរេនទុកគប់ដាក់កញ្ចក់ទូរទស្សន៍ ពេលចេញមុខតួអង្គនេះម្ដងៗ។ សម្រាប់តួអង្គ

ក្នុងសម័យរជ្ជកាលទី៥ Boom សម្ដែងជាតួអង្គឈ្មោះ បុណ្យលឿ ជាអតីតស្រីធ្វើការនៅផ្ទះបន ប៉ុន្តែដោយសារនាងបានជួយជីវិតតួឯកស្រី ដែលសម្ដែងដោយ Taew Nattaphon នាងត្រូវបានគ្រួសារតួឯកស្រីយកមកឲ្យធ្វើជាអ្នកបម្រើនៅផ្ទះជាមួយនឹងការរស់នៅដ៏សមរម្យមួយ។ ប៉ុន្តែនាងបុណ្យលឿ តែងតែបង្កជម្លោះជាមួយអ្នកបម្រើដទៃ ជាពិសេសនាងបានលួចស្រឡាញ់ស្វាមីរបស់ចៅហ្វាយ ដែលសម្ដែងដោយ Jame Jirayu រហូតដល់ថ្នាក់ហ៊ានដាក់

ស្នេហ៍ និងប្រើល្បិចគ្រប់បែបយ៉ាងដើម្បីបំបែកបំបាក់តួឯកទាំងពីរ។សម្រាប់យុគសម័យបច្ចុប្បន្ន Boom សម្ដែងជាតួអង្គ ប៉ាក់បុណ្យ ជាមនុស្សស្រីម្នាក់ដែលមានសមត្ថភាពអាចមើលឃើញអតីតកាលបាន។ ដោយសារនាងមានគំនុំនឹងតួអង្គទាំងពីរតាំងពីជាតិមុនមក នាងនៅតែបន្តប្រើល្បិចពិសពុលបំបែកបំបាក់អ្នកទាំងពីរ ជាពិសេស

នាងថែមទាំងក្លាយទៅជាឃាតករលាក់មុខ សម្លាប់មនុស្សដើម្បីចម្រើនអំណាចខ្លួនឯង។ គួរបញ្ជាក់ផងដែរថា Boom ទើបតែសម្ដែងបានពីររឿងប៉ុណ្ណោះ ប៉ុន្តែសមត្ថភាពនាងពិតជាមិនធម្មតា ពិសេសការដែលទស្សនិកជនទស្សនាហើយ ស្អប់ ខឹង នឹងតួអង្គដែលនាងសម្ដែងនេះ សបញ្ជាក់ឲ្យឃើញពីភាពជោគជ័យរបស់នាងផងដែរ៕ ប្រភព៖ ហ្វេសប៊ុក

ដើម្បីកាន់តែជ្រាបច្បាស់ សូមទស្សនារូបភាពដូចខាងក្រោមដោយមេត្រីភាព៖