(ភ្នំពេញ)៖ នៅមុននេះបន្តិចនៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ឯកឧត្តម ពេជ្រ ស្រស់ បានបង្ហោះសារនៅលើបណ្តាញសង្គមរបស់លោកថា “ពលករមកពីប្រទេសថៃបានចូល មកស្នាក់នៅភូមិទួលពង្រ គឺមាន កំដៅខ្លួនខ្ពស់គួរឲ្យសង្ស័យខ្លាំង ខណៈនេះលោកចៅសង្កាត់ចោមចៅទី១បាននឹងកំពុងកំណត់មុខ សញ្ញារបស់ពលករទាំងអស់

នោះ បានរួចរាល់ហើយ ប៉ុន្តែប្រជាពលរដ្ឋរស់នៅក្នុងភូមិទួលពង្រស្នើឲ្យ អាជ្ញាធរយកពលករទើបមកពីថៃ ទាំងនោះទៅដាក់ដោយឡែក១៤ ថ្ងៃ ហើយយកពួកគាត់ទៅពិនិត្យ រកមើលជំងឺCOVID-19 ឲ្យបាន ច្បាស់លាស់ជៀសវាងកើតមាន មេរោគ COVID-19 ហើយដើរ ចម្លងដល់អ្នកក្នុងភូមិទួលពង្រ។ពេជ្រ ស្រស់

២៥/០៣/២០២០”។ ដោយចំពោះបញ្ហានេះ បានធ្វើឲ្យបងប្អូនប្រជាពលរដ្ឋមានក្តីបារម្ភជាខ្លាំង ចំពោះសុខសុវត្ថិភាពរបស់បងប្អូនប្រជាពលរដ្ឋ ពិសេសគឺពលករដែលគាត់ទើបតែត្រលប់ចូលស្រុកកំណើតវិញ៕ ប្រភព៖ ហ្វេសប៊ុក