(ភ្នំពេញ)៖ នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២០នេះ នៅលើបណ្តាញសង្គមហ្វេសប៊ុករបស់ឯកឧត្តមពេជ្រ ស្រស់ បានប្រកាសថា សុំជំទាស់ដាច់អហង្ការតែម្តង ដោយហេតុ ថាគួរប្រទេសដែលទទួលឲ្យជន បរទេសនោះចូលទៅកំសាន្តនៅ ក្នុងប្រទេសរបស់ខ្លួនជាអ្នកទទួលខុសត្រូវទាំងស្រុង ដោយសារតែ ជនបរទេសនោះបានបង់នូវសេវា ផ្សេងៗ

ដល់ប្រទេសនោះក៏ដូចជា បានចំណាយផ្សេង ៗ ផងដែរ។ ជាក់ស្តែងនៅក្នុងគណនីហ្វេសប៊ុករបស់លោកបានរៀបរាប់ថា “បើយកចិត្តធម៌មានលើជនបរទេស នេះ មកសាបព្រួសលើជនជាតិខ្មែរ ដែលជំពាក់ធនាគារវិញ គឺ មិនដឹង ថាពួកគាត់រីករាយ និង ថ្លែងអំណរ គុណដល់រដ្ឋាភិបាលប៉ុណ្ណាទេ មិន ចាំបាច់សងបំណុលជំនួសពលរដ្ឋ

ទេសុំតែពន្យាពេលការបងបំណុល មួយរយៈពេលខ្លីទៅ គឺវាគ្រប់គ្រាន់ ពេកហើយក្នុងកាលៈទេសៈនេះ ។ ហើយការទទួលយកបរទេសមាន ផ្ទុកនូវមេរោគ COVID-19 មកពី ក្រៅប្រទេស ហើយព្យាបាលមិន គិតថ្លៃនេះ គឺរូបខ្ញុំផ្ទាល់សុំជំទាស់ដាច់អហង្ការតែម្តង ដោយហេតុ ថាគួរប្រទេសដែលទទួលឲ្យជនបរទេសនោះចូលទៅកំសាន្តនៅ ក្នុង

ប្រទេសរបស់ខ្លួនជាអ្នកទទួល ខុសត្រូវទាំងស្រុង ដោយសារតែ ជនបរទេសនោះបានបង់នូវសេវា ផ្សេងៗដល់ប្រទេសនោះក៏ដូចជា បានចំណាយផ្សេង ៗ ផងដែរ ។ ពេជ្រ ស្រស់ ២៧/០៣/២០២០”៕ ប្រភព៖ ហ្វេសប៊ុក