(ថៃ)៖ ជាការពិតណាស់ កាលពីថ្ងៃទី ២០ ខែមិនា កន្លងទៅថ្មីៗនេះ តារាសម្ដែងល្បីឈ្មោះ លោក Louis Scott និង Noon Ramida បានសម្រេចចិត្ត រៀបការជាមួយគ្នា ក្រោយទាក់ទងគ្នា អស់ជាច្រើនឆ្នាំ។ ក្នុងនោះដែរ ពិធីមង្គលការអ្នកទាងពីរ បានប្រារព្ធធ្វើឡើង តាមបែបសាមញ្ញៗ ចំណែកឯភ្ញៀវ ដែលបានមកចូលរួមមានត្រឹមតែ

គ្រួសារសាច់ញាតិសងខាង និង​មិត្តភក្ដិជិតស្និទ្ធប៉ុណ្ណោះ បើទោះបី ថ្ងៃមង្គលការរបស់អ្នកទាំងពីរ មានភ្ញៀវចូលរួមតិចក៏ពិតមែន តែបើមើលទៅ លើសកម្មភាព ពិតជាពោរពេញទៅ ដោយភាពសប្បាយរីករាយ និង​សុភមង្គលខ្លាំងណាស់។ ជាក់ស្ដែង មុនអ្នកទាំងពីរ សម្រេចចិត្តរៀបការនោះ Louis Scott និង Noon Ramida បានទិញ

ផ្ទះ មួយកន្លែង ដែលមើលទៅពិតជា មានសភាពធំស្កឹមស្កៃ គួរឲ្យចង់រស់នៅ បូករួម នឹងបរិយាកាសល្អ នៅទីនោះផងដែរ។ អាចនិយាយបានថា នេះជាកាដូធំបំផុត សម្រាប់អ្នកទាំងពីរ មុនថ្ងៃរៀបការកសាងជីវិតគ្រួសារ ហើយបើមើលទៅតាមវីដេអូបានបង្ហាញ គឺបន្ទប់នីមួយៗ ពិតជាធំទូលាយ និងស្រស់ស្អាត បើទោះបី ផ្ទះនោះ មិនទាន់បានរៀបចំរួចរាល់ក៏ដោយ៕ ប្រភព៖ ហ្វេសប៊ុក

ដើម្បីកាន់តែជ្រាបច្បាស់ សូមទស្សនារូបភាពដូចខាងក្រោមដោយមេត្រីភាព៖