(ភ្នំពេញ)៖ លោក ប៉ែន ភ័ក្រសុធារិទ្ធ ជាតារាប្រុស ដែលមានប្រជាប្រិយភាពខ្លាំង ដោយរូបលោក តែងតែបានតំណែងជាតួឯកប្រុសនៅក្នុងរឿងភាគជាច្រើន ទាំងនេះក៏ដោយសារសមត្ថភាព និង រូបសម្បត្តិសង្ហារបស់លោក យ៉ាងណាមិញ បច្ចុប្បន្ននេះរូបលោកក៏មានភាពមមាញឹកជាមួយនឹងការការថតនៅខ្សែភាពយន្តថ្មីៗ តែកាលពី

ម្សិលមិញនេះ ជាថ្ងៃខួបកំណើតរបស់លោក ក្នុងវ័យអាយុ២៨ឆ្នាំ ក្នុងនោះដែរ ក៏ឃើញមានមិត្ត សិល្បករ សិល្បការិនី បាន Surprise ដល់រូបលោកបើទោះបីជាតារាប្រុសរូបនេះ មិនបានរៀបចំកម្មវិធី ក៏ពិតមែន តែក៏ឃើញមានទិដ្ឋភាពហាក់ជាសប្បាយរីករាយយ៉ាងខ្លាំង។ ជាក់ស្ដែង អ្វីដែលយើងកត់សម្គាល់ឃើញនោះរូបលោក ក្នុងនោះ

តារារូបនេះក៏ទទួលបានកាដូយ៉ាងពិសេស ក្នុងថ្ងៃកំណើត ជាបាច់ផ្កាមានលុយជាច្រើនសន្លឹក តែរូបលោកមិនបានបង្ហាញឈ្មោះថា អ្នកណាជាអ្នកជូនដល់រូបលោកនោះទេ។ ក្រោយពីឃើញ រូបភាពទាងនោះរួចមក មានហ្វេនៗជាច្រើន ជូនពរទៅកាន់លោក ក្នុងថ្ងៃកំណើត ដែលនេះជាគម្រប់ខួបអាយុ២៨ឆ្នាំ របស់លោកផងដែរ៕ ប្រភព៖ ហ្វេសប៊ុក

ដើម្បីកាន់តែជ្រាបច្បាស់ សូមទស្សនារូបភាពដូចខាងក្រោមដោយមេត្រីភាព៖