(ថៃ)៖ ជឿជាក់ថា ប្រិយមិត្តប្រាកដជាបានជ្រាប ពីគូស្នេហ៍ដ៏ស្អិតរមួត រវាងតារាសម្ដែងស្រីស្រស់ស្អាត នាង Taew Natapohn និង លោក Ton ដែលមានទំនាក់ទំនងស្នេហា នឹងគ្នាជិត ១៤ ឆ្នាំទៅហើយ។ ម៉្យាងវិញទៀត អ្នកទាំងពីរ ក៏តែងតែបានបង្ហាញ សកម្មភាពដ៏ផ្អែមល្ហែម នៅតាមបណ្ដាញសង្គម ឲ្យហ្វេនៗជាច្រើន បានទស្សនាផងដែរ

ដោយឡែក មួយរយៈចុងក្រោយមកនេះ ក្រឡេកឃើញថា គូស្នេហ៍អ្នកទាំងពីរ ហាក់មានភាពស្ងប់ស្ងាត់ ដោយមិនសូវមានសកម្មភាពជាមួយគ្នា ដល់ថ្នាក់មានពាក្យចចាមអារ៉ាមថា ស្នេហារបស់អ្នកទាំងពីរ នឹងឈានដល់ការបែកបាក់ថែមទៀតផង។ មិនយូរប៉ុន្មាន បន្ទាប់ពី មានពាក្យចចាមអារ៉ាមបែបនេះហើយ ថ្មីៗនេះ តារាស្រី Taew

បានចេញមុខមកបកស្រាយចំពោះបញ្ហានេះ តាមរយៈការ Live នៅក្នុង Instagram ផ្ទាល់ខ្លួនរបស់នាងទៀតផង។ នៅក្នុងនោះដែរ នាងក៏បាននិយាយថា៖ ក៏ស្ងាត់បន្តិចហើយ តែនៅនិយាយគ្នាបានខ្លះ ពួកយើងត្រូវ

រក្សាគម្លាតសង្គម។ សម្ដីរបស់ Taew ក្រោយពីបានលឺហើយ បានធ្វើឲ្យបណ្ដាអ្នកគាំទ្រ មានការធូរចិត្ត ព្រមទាំងសប្បាយចិត្តយ៉ាងខ្លាំង ដោយបានឃើញអ្នកទាំងពីរ នៅតែបន្តជាគូស្នេហ៍ ដ៏ផ្អែមល្ហែមនឹងគ្នា បែបនេះផងដែរ៕ ប្រភព៖ ហ្វេសប៊ុក

ដើម្បីកាន់តែជ្រាបច្បាស់ សូមទស្សនារូបភាពដូចខាងក្រោមដោយមេត្រីភាព៖