(ភ្នំពេញ)៖ ប្រិយមិត្តគ្រប់គ្នា ប្រាកដជាបានស្គាល់ តារាកំប្លែង នាយ ប៉ោយ ដែលជាតារាកំប្លែងដ៏មានប្រជាប្រិយភាព តាមរយៈសមត្ថភាពដ៏ល្អរបស់លោក ដែលអាចឲ្យទស្សនិកជនបានសើចសប្បាយនោះ តែជារឿងដ៏សោក

ស្ដាយមួយ ដោយនៅក្នុងថ្ងៃនេះ លោក បានទទួលមរណភាពហើយ ដោយសារតែមានជំងឺធ្ងន់ធ្ងរ។ គួរបញ្ជាក់ផងដែរថា កាលពីពេលថ្មីៗកន្លងទៅនេះ នាយ ប៉ោយ ក៏ធ្លាប់បានបង្ហើបពីជីវិត ដែលកំពុងតែជួបទុក្ខលំបាក

ដោយមានជីវភាពខ្វះខាត ថែមទាំងខ្លួនមានជំងឺប្រចាំខ្លួន គ្មានទាំងថវិកាសម្រាប់ធ្វើការព្យាបាល ដង្ហើយសុំជំនួញផងដែរ។ ដោយក្នុងនោះលោកមានជំងឺប្រចាំកាយ គឺខូចក្រលានធ្ងន់ធ្ងរ ដែលបណ្តាលឲ្យឈឺចុកចាប់ពេញរាងកាយ រហូតមិនអាចទ្រាំបាន និងទទួលមរណភាពនៅក្នុងថ្ងៃនេះទាំងវ័យក្មេង ធ្វើឲ្យមហាជនជាច្រើនពិតជាសោកស្តាយយ៉ាងខ្លាំង៕ ប្រភព៖ ហ្វេសប៊ុក

ដើម្បីកាន់តែជ្រាបច្បាស់ សូមទស្សនារូបភាពដូចខាងក្រោម៖