(ភ្នំពេញ)៖ ដូចដែលប្រិយមិត្តបានដឹងរួចមកហើយថា ពិភពលោកទាំងមូលគឺកំពុងស្ថិតក្នុងភាពភ័យខ្លាចខ្លាំង ចំពោះបញ្ហាជំងឺឆ្លង Covid-19 ដែលកំពុងវាយលុកទាំងអឺរ៉ុប និងអាស៊ី ក្នុងនោះផងដែរ ក៏មានប្រទេសកម្ពុជាយើង ដោយគិតមកត្រឹមថ្ងៃ ២៥ ខែមីនានេះ មានចំនួនអ្នកឆ្លង ៩១ករណីហើយ ដែលក្នុងនោះមានអ្នកព្យាបាល

បានជាសះស្បើយ ៤ករណីផងដែរ។ ទន្ទឹមនឹងការកើនឡើង ពីមួយថ្ងៃទៅមួយថ្ងៃ នៃចំនួនអ្នកឆ្លង Covid-19 គេឃើញថា ពេលកន្លងមកនេះ មានបណ្ដាសប្បុរសជន អ្នកមានមុខមាត់ក្នុងសង្គម ពិសេសសិល្បៈករ សិល្បៈការនីជាច្រើន បាននាំគ្នា បរិច្ចាគថវិកាផ្ទាល់ខ្លួន ដើម្បីទំនុកបម្រុង ជាការជួយសម្រួលដល់ការចំណាយរបស់ប្រទេសជាតិ

ក្នុងការជួយទប់ស្កាត់ និងព្យាបាលជំងឺCovid-19 នេះផ្ទាល់តែម្ដង។ ជាមួយគ្នានេះផងដែរ កាលពីម្សិលមិញនេះ បើតាមហ្វេសប៊ុកផេកលោក ហេង ឡុង ប្រធានសមាគមសិល្បៈខ្មែរ បានឲ្យដឹងថា តារចម្រៀងបែមនោសញ្ចេតនា អ្នកនាង ទៀង មុំសុធាវី និងស្វាមី បានចូលរួមបរិច្ចាគថវិកា ចំនួន ៥ពាន់ដុល្លារ ដើម្បីចូលរួមជាអំពើសម្បុរស

ធម៌ ក្នុងការជួយដល់ការទប់ស្កាត់ការរីរាលដាលជំងឺ Covid-19 តបតាមការអំពាវនាវដ៏ខ្ពង់ខ្ពស់របស់សម្ដេចផងដែរ។ តាមរយៈដំណឹងនេះ ធ្វើឲ្យមានអ្នកចូលខមិន កោតសរសើរអំពីទឹកចិត្ត និងទង្វើដ៏ល្អរបស់អ្នកនាងជាច្រើន មិនត្រឹមតែប៉ុណ្ណោះនៅក្នុងនោះក៏បានលេចឡើងថា នាងក៏ជាតារាស្រីទី១ ដែលបានបរិច្ចាគជួយរឿងសង្គម បញ្ហាប្រទេស ច្រើនជាងគេផងដែរ៕ ប្រភព៖ ហ្វេសប៊ុក

ដើម្បីកាន់តែជ្រាបច្បាស់ សូមទស្សនារូបភាពដូចខាងក្រោម៖