(ថៃ)៖ បន្ទាប់ពី រៀបការនឹងគ្នារួចមក តារាស្រីដ៏ល្បីឈ្មោះ នាង Sririta Jensen ព្រមទាំងស្វាមី កាន់តែមានភាពផ្អែមល្ហែមនឹងគ្នា ដោយនាងក៏ បានបង្ហាញពីសកម្មភាព ជាមួយនឹងស្វាមី របស់ខ្លួន នៅក្នុងបណ្ដាញសង្គម ឲ្យហ្វេនៗជាច្រើន បានកម្សាន្តអារម្មណ៍ផងដែរ។ ដោយឡែក បើនិយាយពី ការរស់នៅប្រចាំថ្ងៃ របស់អ្នកទាំងពីរ​

ក្រោយពេលរៀបការ រួចហើយវិញ ឃើញថា ពិតជាមានភាពទាន់សម័យ ជាពិសេស ទិដ្ឋភាពនៅក្នុងផ្ទះ របស់អ្នកទាំងពីរផ្ទាល់ ដែលបានបង្ហាញឲ្យឃើញថា ពិតជាធំស្កឹមស្កៃ ថែមទាំងមានការតុបតែង ជាមួយនឹង គ្រឿងសង្ហារឹមយ៉ាងប្រណីត ដែលមើលទៅ មានភាពស្រស់ស្អាតឥតខ្ចោះតែម្ដង។ បន្ទាប់ពី បានឃើញហើយ ពិតជាបានធ្វើឲ្យ

ហ្វេនៗ ជាច្រើនលួចច្រណែន ព្រមទាំងកោតសរសើរ ចំពោះការរស់នៅយ៉ាងទាន់សម័យ និងស៊ីវីល័យរបស់ តារាស្រី Sririta និងស្វាមី ព្រោះបរិយាកាស ក៏ដូចជាទិដ្ឋភាព នៅក្នុងផ្ទះរបស់អ្នកទាំងពីរ ពិតជា ប្រកបដោយភាពទាក់ទាញ ជាទីបំផុត៕ ប្រភព៖ ហ្វេសប៊ុក

ដើម្បីកាន់តែជ្រាបច្បាស់ សូមទស្សានារូបភាពដូចខាងក្រោមដោយមេត្រីភាព៖