(ថៃ)៖ ដូចដែលប្រិយមិត្ត បានជ្រាបរួចមកហើយ ថានៅក្នុងពិធីរៀបការ របស់តារាប្រុស្រី Natalie និង Fluke ពិតជាមានភាពអធិកអធម ដោយបានធ្វើឡើង កាលពីថ្ងៃ ១៤ មិនា កន្លងទៅ ដោយពិធីទាំងមូល ពិតជាតុបតែងយ៉ាងប្រណិត បែបប្រពៃណី ជាមួយនឹង បរិយាកាសរីករាយ។ ម៉្យាងវិញទៀត កូនក្រមុំ និងកូនកម្លោះ ក៏

បានតុបតែងខ្លួន បានយ៉ាងស្រស់ស្អាត និងពិតជាសមគ្នា ព្រមទាំងពោរពេញទៅដោយស្នាមញញឹម និងសុភមង្គលខ្លាំងទៀតផង។ ជាមួយគ្នានេះដែរ បន្ទាប់ពីមង្គលការ Fluke និង Natalie បានបញ្ចប់សព្វគ្រប់ ដោយរលូនហើយមក ស្រាប់តែកាលពីម្សិលមិញនេះ អតីតភរិយារបស់ Fluke នាង Bochayada បានផុសរូបប៉ុន្មាន

សន្លឹក នៅលើបណ្ដាញសង្គម Instagram អមជាមួយសារជូនពរ ដល់អតីតស្វាមីថា៖ យើងជាក្រុម គ្រួសារស្រឡាញ់ អ្នកទាំងអស់គ្នា #hansafamily #leeflukeeverafter # សូមអបអរសាទរ # ថ្ងៃនេះដែលបានរងចាំ #

មិត្តភាពដ៏ល្អ # ស្រលាញ់គ្នារហូត។ Bochayada ក្នុងនោះផងដែរ បានធ្វើឲ្យហ្វេនៗ និងមិត្តៗអ្នកសិល្បៈដូចគ្នា មានការភ្ញាក់ផ្អើលខ្លាំង ពេលដែលបានឃើញ នាងផុសជូនពរបែបនេះ ហើយអ្វីដែលពិសេសនោះគឺ ក៏មានការចូលឆ្លើយតប ដោយប្រើពាក្យអរគុណពី Natalie ផងដែរ៕ ប្រភព៖ ហ្វេសប៊ុក

ដើម្បីកាន់តែជ្រាបច្បាស់ សូមទស្សនារូបភាពដូចខាងក្រោមដោយមេត្រីភាព៖