(ភ្នំពេញ)៖ តារាសម្តែង និងតារាចម្រៀងដ៏មានប្រជាប្រិយភាព លោក ថមមី និងសួស វីហ្សា បានចាប់ដៃគ្នាសាងគ្រួសារមួយយ៉ាងកក់ក្តី និងមានសុភមង្គល ។ អ្វីដែលគួរឲ្យរំភើបទៀតនោះ គឺអ្នកទាំងពីរ មានដំណឹងចែកជូន

ហ្វេន និងអ្នកគាំទ្រ ដោយសួស វីហ្សា កំពុងតែពពោះ និងក្លាយជាម្តាយគេហើយ។ ដោយ ឡែកក្រោយពីបានឃើញភរិយា ចាញ់កូននោះលោកថមមី បង្ហោះសារអាណិតចំពោះភរិយាយ៉ាងខ្លាំងថា ” អាណិតស្រីម្នាក់នេះណាស់

ធ្លាប់តែខ្លួនមួយចង់ទៅណាធ្វើអ្វីៗលឿនៗវឹងៗ មិនចេះខ្ចិលរហ័សរហួនតែឥឡូវត្រូវមានBaby 👶កូនក្នុងពោះទៀត គ្នាពិបាកក្នុងខ្លួនណាស់ពីព្រោះតែចាញ់កូនដំបូង តម្លៃមួយនេះបងមិនអាចបំភ្លេចបានទេប្រពន្ធ

សំលាញ់អើយបងអាណិតអូនណាស់ រាល់ការងារគ្រប់យ៉ាងបងអាចធ្វើបានជំនួសអូនទាំងអស់ ប៉ុន្តែអោយពពោះជំនួសបងមិនអាចធ្វើបានទេវាជាច្បាប់នៃធម្មជាតិ អរគុណអូនណាស់ 🙏 សូមអូនព្យាយាមថែរក្សាសុខភាពខ្លួន

និងកូនក្នុងពោះអោយបានល្អណា បងសង្ឃឹមថាពួកយើងនិងអាចឃើញមុខកូនយើងដោយមានសេចក្តីសុខសុវត្តិភាព និងសុភមង្គលជ៉ំគ្នា ❤️ I Love My Family’s 👨‍👩‍👦 #Team #Daddy #Mommy #Baby៖ ប្រភព៖ ហ្វេសប៊ុក

ដើម្បីកាន់តែជ្រាបច្បាស់ សូមទស្សនារូបភាពដូចខាងក្រោម៖