(កោះរ៉ុង)៖​ ជាក់ស្តែង ការរីករាលដាលនៃជំងឺសកល កូវិដ១៩ នៅកម្ពុជាបានជះឥទ្ធិពលទៅដល់ប្រជាជន ក្នុងតំបន់ ជាពិសេស អ្នករកស៊ីមួយចំនួន ធ្វើឲ្យពួកគេមានការព្រួយបារម្ភ ខណៈដែលយើងសង្កេតឃើញថា តារាស្រីប្រុសមួយចំនួនត្រូវបានគេលុបការងារ ឬក៏ផ្អាក ដោយសារការរីករាលដាលវីរុសនេះ។ ក្រឡេកទៅមើល គូស្វាមី

ភរិយា ផ្អែមល្អែមចាក់ទឹកមិនលិច លោកខេមរៈ សេរីមន្ត និងភរិយារបស់លោក កាលពីថ្មីៗនេះ នៅក្នុងគណនី អុីនស្ដាក្រាម ផ្ទាល់ខ្លួនរបស់ភរិយាលោកបានបង្ហោះរូប ប៉ុន្មានសន្លឹក ទៅលំហែនៅសមុទ្រ ខណៈដែរ វិរុសកូវីដ១៩

កំពុងរីករាលដាល។ នេះបានបញ្ជាក់ឲ្យឃើញថា ទោះក្នុងស្ថានភាពបែបណា តារាប្រុសរូបនេះបានធ្វើដំណើរកម្សាន្ត និងតែងតែផ្ដល់សារៈសំខាន់ ចំពោះគ្រួសាររបស់ខ្លួនជានិច្ច និងជាពិសេសបាន នៅជិតមនុស្សដែលខ្លួនបានស្រលាញ់ ពេលទៅលេងសមុទ្រយ៉ាងផ្អែមល្អែមបែបនេះ៕ ប្រភព៖ ហ្វេសប៊ុក

ដើម្បីកាន់តែជ្រាបច្បាស់ សូមទស្សនារូបភាពដូចខាងក្រោម៖