(ថៃ)៖ តារាសម្ដែង Yaya Urassaya ជាតារាស្រី ដែលគេចាត់ទុកជា កំពូលតារាសម្ដែងជួរមុខ របស់ប្រទេសថៃ បើនិយាយពី រូបសម្រស់វិញ ឃើញថា ទាំងរូបរាង និងមុខមាត់ ពិតជាស្រស់សោភា គួឲ្យទាក់ទាញ។ យ៉ាងណាមិញ Yaya តែងតែមាន ស្ទាយ៍ថ្មីៗ ប្លែក គួរឲ្យចាប់អារម្មណ៍ ដែលរាល់ ការតុបតែងខ្លួន​របស់នាងពិតជាស្រស់ស្អាត

និង លេចធ្លោ។ ជាពិសេស​ រាល់ពេលដែល Yaya ទៅចូលរួមក្នុងកម្មវិធីម្ដងៗ ឃើញថា នាងមានការរៀបចំខ្លួន បានយ៉ាងសមសួន។ ជាក់ស្ដែង មកមើលរូបភាពជាច្រើន សន្លឹករបស់ Yaya ដែលបានស្លៀកឈុត ពណ៌ផ្កាឈូកស្រាល មើលទៅកាន់តែធ្វើឲ្យរូបសម្រស់ របស់នាង មានភាពស្រស់ស្អាត និងទាក់ភ្នែកខ្លាំងណាស់។ ក្នុងនោះដែរ

មិនត្រឹមតែមាន មុខមាត់ដែលគួឲ្យចាប់អារម្មណ៍នោះទេ នាងបានបង្ហាញ ស្នាមញញឹម និង កែវភ្នែកដ៏ស្រទន់របស់នាង ធ្វើឲ្យហ្វេនៗដកចិត្តមិនរួច ពេលបានឃើញ រូបភាពទាំងនេះ។ ជាការពិតណាស់ Yaya ជាតារាស្រី ដែលមានរូបរាងតូចច្រឡឹង និងមានមុខមាត់ស្អាត បែបកូនកាត់ ជាពិសេសស្ទាយ៍តែងខ្លួន របស់នាង ពិតជាលេចធ្លោគ្រប់ពេល ក្រោយពីហ្វេនៗ បានឃើញរូបភាពទាំងនេះហើយ សរសើរពី​ រូបសម្រស់នាង មិនដាច់ពីមាត់៕ ប្រភព៖ ហ្វេសប៊ុក

ដើម្បីកាន់តែជ្រាបច្បាស់ សូមទស្សនារូបភាពដូចខាងក្រោម៖