(ថៃ)៖ ប្រិយមិត្តប្រហែលជា បានស្គាល់រួចមកហើយ តារាសម្ដែងជើងចាស់ Penpak Sirikul តាមរយៈរឿងភាគល្បីៗមួយចំនួន ដែលកន្លងទៅ តារារូបនេះ តែងសម្ដែងជា តួម្ដាយ ជាញឹកញាប់ផងដែរ។ ជាមួយគ្នានេះដែរ បើទោះបីជា សព្វថ្ងៃនេះ គាត់មានវ័យច្រើន យ៉ាងណាក៏ដោយ ប៉ុន្តែ គេនៅតែ​ សង្កេតឃើញថា តារារូបនេះ នៅតែ

ទទួលបាន ការចាប់អារម្មណ៍ និងគាំទ្រច្រើនពី ទស្សនិកជន មិនអន់ថយដដែល។ មួយវិញទៀត បើយើងក្រឡេកទៅមើល សម្រស់ តារាស្រីសាច់ចាំ រូបនេះវិញ គេឃើញថា នៅតែស្រស់ស្អាត ក្មេងជាងវ័យ ជាមួយនឹង ការតុបតែងខ្លួន ឡើងខ្ញង់មិនធម្មតា មិនឲ្យចាស់ ទៅតាមអាយុនោះទេ បើទោះបីជា សព្វថ្ងៃនេះ មានអាយុ ៥៩ ក្បែរ៦០ឆ្នាំ

ទៅហើយក៏ដោយ ប៉ុន្តែ សម្រស់ក្មេងៗ ស្រករក្រោយមួយចំនួន អាចសុំខ្មាស ក៏ថាបាន។ ក្នុងនោះផងដែរ ក៏មានហ្វេនៗជាច្រើន លួចច្រណែននឹង សម្រស់របស់ តារាជើងចាស់រូបនេះ ដែលទោះជា អាយុច្រើន តែនៅតែស្អាត គ្មានស្នាមជ្រីវជ្រួញ បន្តិចបែបនេះ៕ ប្រភព៖ ហ្វេសប៊ុក

ដើម្បីកាន់តែជ្រាបច្បាស់ សូមទស្សនារូបភាពដូចខាងក្រោមដោយមេត្រីភាព៖