(ភ្នំពេញ)៖ ជាការពិតណាស់ ប្រិយមិត្តប្រាកដជាបានដឹងរួចមកហើយអំពី ពិធីមង្គលការរបស់តារាសម្ដែងស្រី ម៉ាក សែន សូនីតា (តូតា) ដែលប្រារព្ធធ្វើឡើងយ៉ាងអធិកអធម នៅឯសណ្ឋាគារលំដាប់ផ្កាយប្រាំ កាលពីថ្ងៃទី ១៦ ខែមិនាកន្លងទៅ។ ជាមួយគ្នានេះដែរ នាងបានអញ្ជើញភ្ញៀវចូលរួមយ៉ាងច្រើន រហូតដល់ចំនួន ១០០ តុឯណោះ ដែល

ក្នុងនោះមានទាំងមិត្តៗ អ្ន​កក្នុងរង្វង់សិល្បៈជាច្រើនផងដែរ។ តែយ៉ាងណាមិញ ក៏លេចឭដំណឹងល្ហៀងៗផងដែរថា ក្នុងកម្មវិធីថ្ងៃនោះផ្ទាល់ បានបាត់វត្តមានភ្ញៀវចំនួន ២០តុឯណោះ ជាហេតុធ្វើឲ្យម្ហូបអាហារសម្រាប់ទទួលភ្ញៀវនៅសល់ច្រើន ស្របពេលដែលCovid-19 កំពុងផ្ទុះ មង្គលការខ្លះត្រូវបានរំសាយ ឬលើកថ្ងៃ។ ជាក់ស្ដែង បន្ទាប់ពី

ពិធីបានចប់រួចរាល់ហើយ ម្ដាយរបស់តារារូបនេះ មិនឲ្យខ្ជះខ្ជាយម្ហូបដែលនៅសល់នោះទេ ដោយកាលពីពេលយប់ថ្ងៃទី១៦ ខែមីនានេះ បើយោងតាម​គណនីហ្វេសប៊ុកឈ្មោះ Oli Yang ដែលបានង្ហោះនូវរូបភាពវីដេអូមួយចំនួន បង្ហាញពីការយកម្ហូបអាហារជាច្រើនដាក់ក្នុងឡាន ចុះចែកជូន អ្នករត់កង់បី ក៏ដូចជា និងអ្នកនៅតាមផ្លូវមួយ

ចំនួន ទាំងយប់ ទាំងទឹកមុខជ្រះថ្លាខ្លាំងផងដែរ។ ហើយតាមរយៈរូបភាពវីដេអូទាំងនេះ មានការកោតសរសើរអំពីទឹកចិត្តម្ដាយរបស់ តូតា ពីអ្នកនិយមលេងបណ្ដាញសង្គមជាច្រើន ដែលមានទឹកចិត្តល្អយ៉ាងដូច្នោះ៕ ប្រភព៖ ហ្វេសប៊ុក

ដើម្បីជ្រាបច្បាស់ សូមទស្សនារូបភាពនិងវីដេអូដូចខាងក្រោម៖