ថ្វីដ្បិតតែចែកផ្លូវគ្នាជាមួយស្វាមីជាច្រើនឆ្នាំ និង មានគូស្នេហ៍ថ្មី ត្រៀមចូលរោងជ័យក៏ពិតមែន តែសុខ សោម៉ាវត្តី នៅតែបង្ហាញអារម្មណ៍សោកស្តាយ ពេលអតីតប្អូនថ្លៃរបស់ខ្លួនទទួលមរណៈភាពទាំងវ័យក្មេង កាលពីពេលថ្មីៗនេះ។

ក្រោយពីដឹងថាប្អូនប្រុសរបស់អតីតស្វាមី ដែលទើបទទួលមរណៈភាពកាលពីថ្ងៃទី ១៣ ខែកុម្ភៈ ទាំងវ័យក្មេងនោះ បានធ្វើឱ្យ សុខ សោម៉ាវត្តី ស្លុតចិត្ត និង មានអារម្មណ៍សោកសង្រេងដោយក្នុងនោះ នាងបានបង្ហោះសារចូលរួមសោកស្តាយដល់ក្រុមគ្រួសារអតីតស្វាមីថា«សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះដល់គ្រួសារផង លឿនណាស់ លឿនពេក ស្ទើរមិនគួរឱ្យជឿ»។ មានការសរសើរដល់ទឹកចិត្តរបស់ សុខ សោម៉ាវត្តី ដែលបែកគ្នាជាមួយស្វាមីហើយក៏ពិតមែន នាងនៅតែបន្តការរាប់អានដល់ក្រុមគ្រួសាររបស់អតីតស្វាមី ដដែល ៕