ឃីន ស្រីនាថ ហៅ អ៊ីវ៉ា តារាចម្រៀងស្រីល្បីឈ្មោះមួយរូបក្នុងចង្កោមសិល្បៈ ដោយគ្រប់គ្នាបានស្គាល់នាងតាមរយៈបទចម្រៀងល្បីៗ ជាមួយទឹកដមសំឡេងយ៉ាងផ្អែមពីរោះរណ្តំចិត្ត ។

ជាការពិតណាស់ មិនត្រឹមតែមានអំណោយផលសំឡេងដ៏ល្អតាំងពីកំណើតនោះទេ តែសម្រស់របស់តារាស្រីរូបនេះក៏មិនធម្មតាដែរ ដោយនាងតែងតែទទួលបានពាក្យសរសើរពីមហាជនថា អ៊ីវ៉ា ពិតជាមានរូបសម្រស់ស្រស់ស្អាតតាមបែបធម្មជាតិ និង មានស្ទីលប្លែកៗមើលទៅគួរឲ្យស្រឡាញ់ជានិច្ច ។

ដោយឡែក តាមរយៈបណ្ដាញសង្គមផ្ទាល់របស់ អ៊ីវ៉ា បានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ថាទោះបីមានឈ្មោះជាតារា ប៉ុន្ដែ អ៊ីវ៉ា ហាក់ដូចជាប្រើប្រាស់ជីវិតរស់នៅរបស់ខ្លួនតាមបែបសាមញ្ញបំផុត ដោយរាល់ពេលទៅណាមកណានាងតែងតែតុបតែងខ្លួនបែបធម្មតាៗមើលទៅគួរឲ្យស្រឡាញ់ខ្លាំងណាស់ ។ ចង់ដឹង អ៊ីវ៉ា ប្រើជីវិតតាមបែបសាមញ្ញៗយ៉ាងណា តោះរីករាយទស្សនារូបភាពខាងក្រោមទាំងអស់គ្នា ៖