(កម្ពុជា)៖ ប្រិយមិត្តប្រាកដជាបានស្គាល់ហើយ ក្រុមកំប្លែងនាយ ពាក់មី​ ប្រចាំទូរទស្សន៍ ស៊ីធីអ៊ីន ដែលតែងតែបង្កភាពសប្បាយរីករាយជូនបងប្អូនទស្សនា។ ដែលក្នុងនោះសមាជិកតារាកំប្លែងពាក់មី ក្រោមការដឹកនាំរបស់លោកតា វិចទ័រ រួមមាននាយ ពាក់មី​ នាយ គ្រឿន នាយ ចឺម នាយ ក្រូច តាស្លេក នាយ តាក់ស៊ី នាយ ប៊ូម នាងខ្ញុង នាងភីម យាយតយ ជាដើម។ នាពេលបច្ចុប្បន្នសមាជិកខ្លះក៏បានចាកចេញពីក្រុមទៅប្រកបមុខងាររៀងៗ

ខ្លួន ដូចជានាយ ចឺម នាយ ប៊ូម បើក្រឡេកមកមើលតាស្លេកវីញ ដែលនាយ ពាក់មី ទើបបង្ហោះក្នុងហ្វេសប៊ុក បានឲ្យដឹងថា៖ «តាស្លេកបួសហេីយ​ (បួសមែនទែន​)​ អត់មានអ្នកសូត្រកំណាព្យទៀតទេ​ លោកតាស្លេក​ បេីបានត្រាស់​ មកប្រោសខ្ញុំផង​ ខ្ញុំបាបច្រេីនណាស់» ដែលធ្វើឲ្យមហាជនជាច្រើន មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ បន្ទាប់មកនាយក្រូច បានបង្ហោះតាស្លេកសាងព្រះផ្នួសព្រឹកមិញនេះនៅវត្តសែនសុខ៕ ប្រភព៖ ហ្វេសប៊ុក

ដើម្បីកាន់តែជ្រាបច្បាស់ ទស្សនារូបភាពនឹងវីដេអូដូចខាងក្រោម៖