(ភ្នំពេញ)៖ ទោះបីជា គង់ ចាន់ស្រីមុំ មានវ័យកាន់តែជ្រេបន្តិច និងមានបុត្ររួចទៅហើយ ក៏ពិតមែន ប៉ុន្តែតារាស្រីរូបនេះនៅតែស្រស់ស្អាត និងលេងម៉ូតខោរអាវថ្មីៗប្លែក ដែលទទួលបានការចាប់អារម្មណ៍ពីមហាជន ជាពិសេសហ្វេនៗ។ យ៉ាងណាមិញ ទោះមិនបានចេញមុខក្នុងការងារសិល្បៈច្រើន ដូចមុនក៏ដោយតែ តារាស្រីរូបនេះ បានធ្វើឲ្យហ្វេនៗចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយជីវិតប្រចាំថ្ងៃ ជាមួយគ្រួសារដ៏តូចមួយ ដែលមានភាពពោរពេញដោយសុភមង្គល។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក តារាស្រីរូបនេះនិយមលេងខ្លួនប្លែកៗ

ជាមួយនឹងសម្លៀកបំពាក់បែបពេញនិយម ស្អាត ឃ្យូតៗសាកសមជាមួយនឹងរាងតូចច្រឡឹង ដែលមើលទៅគួរឲ្យទាក់ទាញ ធ្វើឲ្យហ្វេនមួយចំនួនមើលសឹងតែមិនស្គាល់ ស្របពេលដែលនាងតែងតែបង្ហាញខ្លួនជាមួយនឹងការតែងខ្លួនប្លែកៗជានិច្ច។ ជាពិសេសការតែងខ្លួនបែបស៊ីវិល័យ ស្ទាយ៌ថ្មីៗ បែបកូរ៉េៗយ៉ាងស្រស់ស្អាត អ្នកណាមិនដឹងស្មានថានៅក្រមុំ មិនទាន់មានកូន និងប្តីនោះទេ។ តាមរយៈរូបភាពទាំងនេះ បានធ្វើឲ្យហ្វេនជាច្រើនមានការចាប់អារម្មណ៍ និងសរសើរជាមួយនឹងការតែងខ្លួនរបស់នាងគ្រប់គ្នា៕ ប្រភព៖ ហ្វេសប៊ុក

សូមទស្សនារូបភាពខាងក្រោមនេះ៖