(ភ្នំពេញ)៖ ដូចជាប្រិយមិត្ត​បានជ្រាបរួចមកហើយ​​ពី ប៉ែន ចំរ៉ុង ដែលជាពិធីករដ៏ល្បី បានចូលរោងការជាមួយនឹង​ម្ចាសចិត្តរបស់លោក កាលពីខែ វិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅថ្មីៗ បន្ទាប់ពីមើលចិត្តថ្លើមគ្នាអស់រយៈពេលយូរឆ្នាំ ហើយក្រោយពីរៀបការរួច រូបលោក ក៏នៅតែទទួលបានការចាប់អារម្មណ៍ និងប្រជាប្រិយភាពដដែល ដែលតែងមាន បណ្តាកម្មវិធី ហៅលោក ឲ្យធ្វើពិធីករ មិនចេះអាក់ខាន។ បើទោះបីជា​ ប៉ែន ចំរុង មានភាពមមាញឹក​ នៅក្នុងការងារសិល្បៈប៉ុណ្ណាក៏ដោយ ក៏រូបលោក តែងតែផ្តល់ពេលវេលាឲ្យភរិយា​ដែលទើបរៀបការ ថ្មីថ្មោង ឲ្យទទួល

បាននូវសេចក្តីសុខ យ៉ាងពេញទីផងដែរ។ ហើយជាក់ស្តែង ក្រោយពីរៀបការរួច លោក ក៏តែងតែឆ្លៀតពេល​នាំភរិយា របស់លោក ដើរលេង តាមទីជិតទីឆ្ងាយ ឲ្យតែភរិយា ចង់ទៅទីនោះ គឺប៉ែន​ ចំរ៉ុង មិនប្រកែកសូម្បីតែមួយម៉ាត់។ ជាពិសេស គួបផ្សំ ភរិយាលោក កំពុងតែពរពោះទៀតនោះ គឺលោក កាន់តែយល់ចិត្ត យល់ថ្លើម មិនឲ្យទាស់នោះទេ មិនថា នាងចង់ទៅណា ចង់ញ៉ាំអី គឺលោក ធ្វើតាមចិត្តភរិយាគ្រប់បែបយ៉ាង៕ ប្រភព៖ ហ្វេសប៊ុក

ដើម្បីជ្រាបច្បាស់ ទស្សនារូបភាពដូចខាងក្រោម៖