(ភ្នំពេញ)៖​ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា សុខ សីឡាលីន ជាតារាចម្រៀងស្រីមួយរូប ដែលប្រឡូកក្នុងវិស័យសិល្បៈជាច្រើនឆ្នាំណាស់មកហើយ ហើយក៏ទទួលបានការគាំទ្រច្រើនមិនស្ទើរដែរ ដោយសារតែនាងមានរូបសម្រស់ស្រស់ស្អាត សមត្ថភាពសម្លេងល្អអាចច្រៀងបទចម្រៀងបានគ្រប់ប្រភេទ ពិសេសបទចម្រៀងជាភាសាបរទេស គឺនាងអាចច្រៀងបានយ៉ាងល្អ។ ហើយកាលពីប៉ុន្មានខែកន្លងទៅថ្មីៗនេះ កញ្ញា សុខ សីឡាលីន ក៏

ទើបតែបានបញ្ចប់នូវការធ្វើជាគណកម្មការកម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក X-Factor Cambodia ផងដែរ។ ដោយសារតែនាង មានសមត្ថភាពល្អ និងបទពិសោធន៍ច្រើនឆ្នាំក្នុងវិស័យចម្រៀងនេះ ទើបធ្វើឲ្យគាត់អាចមានឱកាសក្ដោប បានតំណែងជាគណកម្មការក្នុងកម្មវិធីមួយនេះបាន។ទន្ទឹមនឹង ការបក

ស្រាយបទចម្រៀងសម័យ ញាក់បានយ៉ាងល្អ តែនៅពេលដែល កញ្ញា សុខ សីឡាលីន បកស្រាយបទភ្លេងការវិញនោះគឺរឹតតែពីរោះ​លន្លង់លន្លោចថែមទៀត ធ្វើឲ្យមានការសរសើរពីហ្វេនៗច្រើន និងមានការចែករំលែកនៅលើបណ្ដាញសង្គមហ្វេសប៊ុកជាច្រើនផងដែរ៕ ប្រភព៖ ហ្វេសប៊ុក

ចង់ជ្រាបកាន់តែច្បាស់ទស្សនាវីដេអូទាំងអស់គ្នា