(ថៃ)៖ ពិតណាស់ថា យុវជនកម្ពុជា មិនថាប្រុស ឬស្រី សុទ្ធសឹងតែត្រូវដើរតួនាទី យ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែប្រសើរទៅមុខ ដូចពាក្យចាស់ពោលថា «ទំពាំងស្នងឬស្សី»។ យ៉ាងណាមិញថ្មីៗនេះដែរ និស្សិតខ្មែរ ដែលកំពុងបន្តការសិក្សានៅព្រះរាជាណាចក្រថៃ បានធ្វើឲ្យនិស្សិតស្រុកគេបានភ្លឺភ្នែក និងភ្ញាក់ផ្អើលយ៉ាងខ្លាំង។ យោងតាមហ្វេសប៊ុកផេករបស់ VJ Sinoun បានបញ្ជាក់ថា នាថ្ងៃទី០៧ខែមករា ឆ្នាំ២០២០ មាននិស្សិតខ្មែរ ៥នាក់ ក្នុងចំណោម១៥នាក់ ដែលបានមកបន្តសិក្សា នៅសកលវិទ្យាល័យរ៉ាមខាំហែង បានបញ្ចប់ការសិក្សាយ៉ាងជោគជ័យ ថែមទាំងធ្វើបានល្អរហូតដល់ ត្រូវបានប្រទានផ្ទាល់ពី «ព្រះអង្គម្ចាស់​ក្សត្រី ​មហាចក្រី

សិរិនថន» នៃព្រះរាជាណាចក្រថៃទៀតផង។ ក្នុងនោះដែរ អ្វីដែលកាន់តែពិសេសជាងនេះ ទៅទៀតនោះគឺ ពួកគេទាំងនោះ ត្រូវបាន ព្រះអង្គម្ចាស់ មានព្រះបន្ទូលថា៖ រៀនល្អ និងធ្វើការងារល្អ សិស្សខ្មែរទៅណាមកណា ក៏មានតែពាក្យសរសើរថា រៀនពូកែគ្រប់គ្នា។ ព្រះអង្គម្ចាស់​ក្សត្រី ​មហាចក្រី សិរិនថន ទន្ទឹមនេះដែរ មាននិស្សិតម្នាក់ ក្នុងចំណោមនិស្សិតបញ្ចប់ការសិក្សា៥នាក់ បានទទួលបានGPA Top1 លើជំនាញបរិញ្ញាប័ត្រអក្សរសាស្រ្ដថៃ ទៀតផង

ដែលនេះជាឱកាស ដែលកម្រមានណាស់។ ដោយឡែក និស្សិតទាំងប៉ុន្មានរូបនោះ ពិតជាបានធ្វើឲ្យប្រជាជនទាំងអស់ មិនថាក្នុង និងក្រៅស្រុកទេ សុទ្ធតែបានកោតសរសើរ ចំពោះការខិតខំប្រឹងប្រែ​ងរបស់ពួកគេ ថែមទាំងជាមោទនភាពសម្រាប់ប្រទេសកម្ពុជា បានធ្វើឲ្យប្រទេសជិតខាង បានភ្លឺភ្នែកផងដែរ៕ ប្រភព៖ ហ្វេសប៊ុក

ដើម្បីជ្រាបច្បាស់ ទស្សនារូបភាពដូចខាងក្រោម៖