(ភ្នំពេញ)៖ អ្នកស្រី ទ្រី ដាណា ដែលគេស្គាល់ថាជាម្ចាស់ហាងពេជ្រ ដាណា និងជាម្ចាស់ក្រុមហ៊ុនគ្រឿងសំអាង NNP ធ្វើអោយអ្នកលេងហ្វេសប៊ុកជាច្រើនចាប់អារម្មណ៍ខ្លាំងដោយសារតែថ្មីនេះៗលោកស្រីបានចេញបទចំរៀងប៉ុន្មានបទ ផ្ទុះការគាំទ្រខ្លាំង អ្វីកាន់តែពិសេសនោះគឺលោកស្រីតែងតែធ្វើសកម្មភាពដើម្បីសប្បុរធម៌ជួយដល់អ្នកខ្វះខាត់មួយចំនួន។ នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២០ យោងតាមគណនីហ្វេសប៊ុករបស់អ្នកស្រី ទ្រី ដាណា បានបង្ហោះថា៖ «ក្នុងនាមនាងខ្ញុំជាស្ត្រីម្នាក់ដែលដឹកនាំស្ត្រីជាង 7 ម៉ឺននាក់ក្នុងដៃអោយចេះធ្វើជំនួញខ្ញុំមានមោទន

ភាពខ្លាំងណាស់ដោយយុទ្ធសាស្ត្រទីផ្សាររបស់ខ្ញុំទទួលបានភាពជោគជ័យយ៉ាងពិតប្រាកដឈរនៅលើចំណុចឈានមុខគេយ៉ាងពិតប្រាកដ👍 គោលជំហររបស់នាងខ្ញុំមិនកុហកភូតភរបោកប្រាស់អ្នកដទៃដើម្បីប្រយោជន៍ខ្លួនឯងឡើយនាងខ្ញុំតែងតែប្រកាន់ខ្ជាប់នូវភាពស្មោះត្រង់និងទំនួលខុសត្រូវខ្ពស់បំផុតសម្រាប់ការរកស៊ីជាប្រព័នមួយនេះ👍 ហើយនេះជាវីដេអូបង្ហាញពីភាពអស្ចារ្យរបស់ក្រុមហ៊ុនយើងខ្ញុំដែលអ្នកចូលរួមជិត 5000 នាក់(សុតតែជាតំណាងសុតសាតអ្នកផ្សេងមិនអោយចូលទេ)យ៉ាងពិតប្រាកដសុទ្ធសឹងតែជាបុគ្គលឆ្នើមប្រចាំក្រុមហ៊ុនរបស់នាងខ្ញុំពួកយើងនឹងកាន់ដៃគ្នានិងស្រឡាញ់គ្នាយ៉ាងស្មោះត្រង់នៅក្រោមម្លប់ដ៏ត្រជាក់របស់ក្រុមហ៊ុនដាណាទ្រី ខេម

បូឌាត្រេឌីងខូអិលធីឌីដែលដឹកនាំដោយរូបនាងខ្ញុំផ្ទាល់❤️️ គ្រប់យ៉ាងវាមិនមែនជាភាពចៃដន្យនោះទេនាងខ្ញុំបានកសាងពីបាតដៃទទេរហូតមកដល់ពេលនេះមិនមែនជាភាពងាយស្រួលឡើយគឺសុទ្ធសឹងតែជាកម្លាំងញេីសឈាមយ៉ាងពិតប្រាកដដោយគ្មានអ្នកណាម្នាក់មកជួយជ្រោមជ្រែងឬចង្អុលបង្ហាញផ្លូវឡើយ» ក្រោយពេលដែលមើលវីដេអូមួយនេះហើយរូបខ្ញុំផ្ទាល់ទឹកភ្នែកស្រក់មិនដឹងមកពីណាហើយខ្ញុំក៏មិននឹកស្មានថាក្លាយទៅជាអ្នកដឹកនាំម្នាក់ដ៏មានប្រជាប្រិយភាពនិងពោរពេញទៅដោយការគោរពស្រឡាញ់ពីមនុស្សជាច្រើនម៉ឺននាក់​ដែលស្ថិតនៅក្នុងការដឹកនាំរបស់នាងខ្ញុំមួយនេះឡេីយ😰❤️️រហូតមកដល់ពេលនេះទើបខ្ញុំដឹងថាមានតែភាពស្មោះត្រង់និងទំនួលខុសត្រូវខ្ពស់តែប៉ុណ្ណោះដែលអាចធ្វើឱ្យយើងអាចឈានដល់ចំណុចជោគជ័យបាន៕ ប្រភព៖ ហ្វេសប៊ុក