(ភ្នំពេញ)៖ តារាចម្រៀងវ័យក្មេង​កំពុងឡើងកូដ កញ្ញា តន់ ចន្ទសីម៉ា កំពុងធ្វើអោយបណ្តា​យុវវ័យស្គាល់រូបនាង​កាន់តែច្រើនឡើង តាមរយៈ​បទចម្រៀងពីរោះៗជាច្រើនបទរបស់នាងដែលមានគ្រប់រសជាតិ ពិសេសបទចម្រៀងបែបមនោសញ្ចេតនា​ចាក់​ដោត​អារម្មណ៍​ចំៗ​តែម្តង។ ជាក់ស្ដែង ដូចជាបទ «គេនោះជាស្រីកាប់ដាវ» របស់ តន់ ចន្ទសីម៉ា ចេញភ្លាមផ្ទុះ​ការគាំទ្រយ៉ាងខ្លាំងពី​អ្នកគាំទ្រ​ ក៏ដូចជា​ហ្វេនៗ​ដែល​និយមគាំទ្ររូបនាងតាំងពីដើមរហូតមក។ ហើយអ្វីដែលមិននឹកស្មានដល់នោះ បទ «គេនោះជាស្រីកាប់ដាវ» ទទួល​បាន​ការគាំទ្រខ្លាំង​មែនទែន​

នៅចុងឆ្នាំ ២០១៩ រហូតដល់​ធ្វើអោយ តន់ ចន្ទសីម៉ា ជាប់ឈ្មោះ​ជាស្រីកាប់ដាវ ដោយ​ទៅណាមកណាគេ​ អ្នកគាំទ្រ​តែងតែហៅនាងថា ស្រីកាប់ដាវ! ស្រីកាប់ដាវ! ពោលគឺគ្រប់ពេល​ដែលគេ​និយាយដល់​បទមួយនេះ គេដឹងតែ​នឹកដល់​ តន់ ចន្ទសីម៉ា។ នេះចាត់ទុកថាជា​ជោគជ័យ​មួយ​​សម្រាប់ម្ចាស់បទ «គេនោះជាស្រីកាប់ដាវ» ដែលគ្រប់ បទចម្រៀងរបស់នាង​សុទ្ធសឹងតែ​ផ្ទុះ​ខ្លាំង​​នៅមួយរយៈពេលចុង​ក្រោយ​​​នេះ។ ទោះជាយ៉ាងណា តាមរយៈបទខាង

ក្រោមនេះក៏បានធ្វើអោយ តារាចម្រៀងសម្លេងស្អករូបនេះមានគេស្គាល់កាន់​តែ​ច្រើន និង​មាន​កេរ្តិ៍ឈ្មោះល្បីកាន់តែខ្លាំងជាងមុនមួយកម្រិតទៀត។ តោះៗ មក​ស្ដាប់បទ «គេនោះជាស្រីកាប់ដាវ» ដែល​ជាស្នាដៃនិពន្ធរបស់​លោក យឹម តាស្រង់ និងច្រៀងដោយ តន់ ចន្ទសីម៉ា ខាងក្រោទាំងអស់គ្នា៖ ប្រភព៖ ហ្វេសប៊ុក

ដើម្បើជ្រាបច្បាស់ ទស្សនារូបភាពនឹងវីេដេអូដូចខាងក្រោមដោយមេត្រីភាព៖