(ភ្នំពេញ)៖ បន្ទាប់​ពី​សម្ពោធ​ហាង​ឲ្យ​ប្រពន្ធ​ជិត​៣០​ម៉ឺន​ដុល្លារ​ជូន​ប្រពន្ធ​​កាល​ពី​ពេល​ថ្មីៗ​នេះ តារា​ចម្រៀង​​ជួរ​មុខ​​ក្នុង​ផលិតកម្ម​សាន់ដេ លោក កែវ វាសនា បាន​បង្ហើប​ឲ្យ​ដឹង​ថា លោក​គ្រោង​ធ្វើ​​ពិធី​ឡើង​វីឡា​១​បន្ថែម​ទៀត នៅ​​ពេល​ឆាប់ៗ​ខាង​មុខ​នេះ ដោយ​ពិធី​នោះ​​ខ្លួន​​​មាន​គម្រោង​អញ្ជើញ​ភ្ញៀវ​ច្រើន ពោល​​ស្ទើរ​​គ្រប់​មិត្តភ័ក្ដិ​ទាំង​អស់​​នឹង​ត្រូវ​​អញ្ជើញ។ វីឡា​ដែល​​តារា​ចម្រៀង​​ខាង​លើ​ត្រៀម​ធ្វើ​ពិធី​ចូល​ស្នាក់​នៅ តាម​ទំនៀមទម្លាប់​ប្រពៃណី​នោះ គឺ​ស្ថិត​ក្នុង​បុរី​ដែល​លោក​កំពុងតែ​ស្នាក់​នៅ​តែ​ម្ដង ហើយ​តម្លៃ​វិញ​ត្រូវ​បាន​គេ​ដឹង​ថា តម្លៃ​ច្រើន​ជាង​១​លាន​ដុល្លារ​ឯណោះ​

បើ​ប្រៀបធៀប​នឹង​ទីផ្សារ​បច្ចុប្បន្ន តែ​បែប​ណា​ក្ដី លោក កែវ វាសនា មិន​បាន​ប្រាប់​ពី​តម្លៃ នៃ​វិឡា ដែល​លោក​ត្រៀម​ឡើង​នោះ​ឡើយ។ លោក កែវ វាសនា គ្រាន់​តែ​បាន​ប្រាប់​ថា វីឡា​នោះ លោក​បាន​ទិញ​​តាំង​ពី​ដំណាក់​កាល​បុក​គ្រឹះ​ឯណោះ ដែល​គិត​មក​ដល់​ពេល​នេះ ជាង​១​ឆ្នាំ​មក​ហើយ បច្ចុប្បន្ន​ជាង​កំពុង​សម្រុក​ដេគ័រ​ខាង​ក្នុង នៅ​​ដើម​ខែ មេសា ឆ្នាំ ២០២០ ខាង​មុខ​នេះ នឹង​ធ្វើ​ពិធី​ចូល​នៅ​តែ​ម្ដង។ ក្នុង​ពិធី​ឡើង គេហដ្ឋាន​ថ្មី​នេះ​លោក​ប្រាប់​ថា ធ្វើ​ឡើង​មិន​ចាញ់ ពិធី​មង្គល​ការ​​របស់​ខ្លួន​នា​ពេល​កន្លង​មក​ឡើយ ពោល​ស្ទើរ​គ្រប់​មិត្តភ័ក្ដិ​ទាំង​អស់​​នឹង​ត្រូវ​​អញ្ជើញ

នេះ​គឺ​ជា​ជោគជ័យ​ធំ​មួយ ដែល​មាន​មក​ពី​ការ​ងារ​សិល្បៈ នឹង មុខ​របរ​រក​ស៊ី​ប្រចាំ​ថ្ងៃ ដោយ​ប្រពន្ធ​តារា​ចម្រៀង​ល្បី​ឈ្មោះ​រូប​នេះ ត្រូវ​បាន​គេ​ដឹង​ថា ពូកែ​ខាង​រក​ស៊ី​មិន​ចាញ់​ប្ដី​នោះ​ឡើយ។ គ្រាន់​តែ​ដឹង​ត្រួសៗ បើ​រាប់​ទាំង​១​វីឡា ដែល​គ្រោង​ចូល​នៅ​នោះ លោក កែវ វាសនា មាន​ផ្ទះ​យ៉ាង​តិច​៣​​ទៅ​ហើយ​ ក្នុង​នោះ​មាន​​​វីឡា​ភ្លោះ​ដែល​លោក​កំពុង​រស់​នៅ​រាល់​ថ្ងៃ១ Shop Houseដែល​លោក​កំពុង​តែ បើក​​ហាង​រាល់​ថ្ងៃ១ ។ មុន​ប៉ុន្មាន​ថ្ងៃ​នៃ​ថ្ងៃ​ដែល​លោក​​បើក​ហាង​

ជូន​ប្រពន្ធ​នោះ តារា​ចម្រៀង​រូប​នេះ បាន​ទិញLexus 570 ស៊េរី​2020 ​តម្លៃ​ជាង​២០​ម៉ឺន​ដុល្លារ បន្ថែម​លើ​រថយន្ត​ជា​ច្រើន​គ្រឿង ដែល​លោក​កំពុង​ជិះ​រាល់​ថ្ងៃ​ថែម​ទៀត​ផង។ មិន​ត្រឹម​តែ ប៉ុណ្ណោះ លោក កែវ វាសនា ក៏​ត្រូវ​បាន​គេ​ដឹង​ថា មាន​ដី​ជា​ច្រើន​កន្លែង ប៉ុន្តែ​តារា​ចម្រៀង​រូប​នេះ​មិន​ធ្លាប់​បញ្ចេញ​ថា ខ្លួន​ជា​អ្នក​រក​ស៊ី​ខាង​អចលនទ្រព្យ​​នោះ​ឡើយ ខណៈ​ដែល​តារា​ចម្រៀង​ជា​ច្រើន​ទៀត បាន​ចេញ​​មុខ​រក​ស៊ី ដី ដោយ​បើក​ចំហ​ក្ដី។ ទោះ​បី​ជា​មិន​ចេញ​មុខ​ដោយ​បើក​ចំហ​លើ​ជំនួញ​អចលនទ្រព្យ ប៉ុន្តែ​​លោក​ចេញ​មុខ រក​ស៊ី លើ​ផលិត​ផល ថែ​រក្សា​សម្រស់​ជា​មួយ​ភរិយា ដោយ​បើក​ចំហ ហើយ​ចំណូល​របស់​ពូក​គេ ត្រូវ​បាន​គេ​ដឹង​ថា មិន​តិច​នោះ​ទេ ដែល​ជា ហេតុ​នាំ​ឲ្យ ពួក​គេ​មាន​លទ្ធភាព មាន​ទ្រព្យ​ដូច​បាន​រៀប​​រាប់​ខាង​លើ៕ ប្រភព៖ ហ្វេសប៊ុក

ដើម្បីជ្រាបច្បាស់ ទស្សនារូពភាពដូចខាងក្រោម៖