(ភ្នំពេញ)៖ ទោះបីជាមិនមែនជាតារាល្បីយ៉ាងណាក្តី ក៏ប៉ុន្តែអ្នកលក់អនឡាញដ៏ល្បីអ្នកនាង Love Riya មានហ្វេនជាច្រើនចាំស្រលាញ់ និងគាំទ្រ ស្របពេលដែលកាលពីពេលថ្មីៗនេះមានការចាប់អារម្មណ៍ខ្លាំង ក្រោយបញ្ហាសង្គ្រាមគ្រួសាររបស់នាងបានធ្វើការផ្ទុះឡើងពេញបណ្តាញសង្គមហ្វេសប៊ុក។ ដោយឡែក បើក្រឡេកទៅមើលជីវិតរបស់តារាស្រីរូបនេះ ត្រូវបានគេចាប់អារម្មណ៍ថានាងពិតជាមិនត្រឹមតែល្បីនោះទេ តែនាងក៏មានទ្រព្យស្តុកស្តម្ភខ្លាំង

ក្រោយប្រឹងតស៊ូតាំងពីបាតដៃទទេរ រហូតមានឡានទំនើប គ្រឿងអលង្ការពាក់ជ្រែកខ្លួន រីឯទ្រនំក៏ធំ។ ជាក់ស្តែងកាលពីពេលថ្មីៗនេះ ក៏បានលេចឡើងនូវរូបភាពជាច្រើនសន្លឹក ដោយបានបង្ហាញពីទិដ្ឋភាពនៅក្នុងបន្ទប់គេងរបស់នាង ដែលមើលទៅពិតជាធំ និងស្រស់ស្អាតខ្លាំង អមជាមួយនឹងគ្រឿងសង្ហារឹមរៀបចំឡើងសុទ្ធតែមានតម្លៃ

ថ្លៃៗតែម្តង។​ ទន្ទឹមនឹងនេះដែរ បណ្តាអ្នកលេងបណ្តាញសង្គមជាច្រើននាំគ្នាសរសើរ ការរៀបចំបន្ទប់របស់នាង ដែលធ្វើឡើងពណ៌មាសយ៉ាងចាំងភ្នែក ខណៈពេលដែលនាងLive នៅក្នុងបន្ទប់រាល់ដល់មិនឃើញពេញភ្នែកបែបនេះ៕ ប្រភព៖ ហ្វេសប៊ុក

សូមទស្សនារូបភាពខាងក្រោមនេះ៖