(ភ្នំពេញ)៖ តារាកំប្លែងរូបស្រស់តូចច្រឡឹងមាឌល្អិត នីឡា ដែលជាកូនស្រីបណ្ដូល​ចិត្ត​របស់​ផលិតករកម្មវិធីកំសាន្ដប្រចាំទូរទស្សន៍CTN លោក សុវណ្ណ ឫទ្ធី ហៅលោកតា វ៉ិចទ័រ ត្រូវបានសារព័ត៌មានក្នុងស្រុកចុះផ្សាយពាក់ព័ន្ធគ្រឿងពេជ្រតម្លៃរាប់ម៉ឺនដុល្លារ ដែលទទួលបានពីឪពុកក្នុងឱកាសថ្ងៃកំណើត កាលពីពេលកន្លងទៅថា «ពិតជាសំណាងមែន! នីឡា ទទួលបានកាដូជាគ្រឿងពេជ្រមួយឈុត តម្លៃរាប់ម៉ឺនដុល្លារ ពីមនុស្សម្នាក់គឺ»។ កាលពី

ម្សិលមិញលោក សុវណ្ណ ឫទ្ធី ហៅលោកតាវ៉ិចទ័រ ក៏បានចេញមុខ​បក​ស្រាយបញ្ជាក់យ៉ាងច្បាស់ក្នុងសំណេរយ៉ាងដូច្នេះថា «សូមមេត្តាគិតខ្លះផងមុន​នឹង​ចុះផ្សាយ វាតំលៃតែ90$ទេ។ ម៉ាក់វាទិញអោយកូនសំរាប់តុបតែងខ្លួនពេល​មាន​កម្មវិធី​កាត់សក់ក្នុងមង្គលការ»។ ដោយឡែកនៅល្ងាចថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២០ នេះ តារាកំប្លែង នីឡា បានសរសេរCaptionមួយថា៖ «មានលុយឯណាទិញពេជ្រ បើមានម្លឹងៗមែនលក់onlineតិចតួចទេ 😢

ប្រាប់ហើយថានៅអូឬស្សី គ្មានសំណាងបានពាក្យទេ មួយជិវិតនេះ sad nas»។ បន្ទាប់មក នីឡា បានបន្តទៀតថា៖ «ចោរសម័យនេះប្លន់សាហាវ រាងទម្លាក់ខ្លួនតិចទៅក្រែងរស់បានយូរ😆» និងបានបង្ហោះរូប២សន្លឹកទៀតថា៖ «ឈុតមាស តែមានស្ពាន់នៅផ្សារចាស់😆ម៉ាក់ទិញអោយដែរ😍»៕ ប្រភព៖ ហ្វេសប៊ុក

ដើម្បីជ្រាបច្បាស់ ទស្សនារូបភាពដូចខាងក្រោម៖