ភ្នំពេញ ៖ រៀបការជិតមួយឆ្នាំ ក៏ពិតមែនតែតារាសម្តែង កុល ដាវី មិនទាន់មានដំណឹងល្អនៅឡើយទេ ប៉ុន្តែអ្វីដែលចាប់អារម្មណ៍នៅតែមានការសរសើរពីសំណាក់ មហាជនថាតារាសម្តែងរូបនេះនៅតែមានសម្រស់ស្អាតជាពិសេសរូបរាង ស្រឡូនគួរឱ្យក្នាញ់ហើយកាន់តែលេចធ្លោនៅពេលនាងស្លៀកសិចស៊ីបង្ហាញដើមទ្រូងធំទ្រលុកទ្រលន់ ។មានវ័យច្រើនបន្តិចមែនតែ កុល ដាវី នៅតែក្តោបបានការងារ សិល្បៈជាច្រើនជាពិសេសការសម្តែងរឿងតែ ម្តង ។ភាគច្រើននាងលេចមុខនៅក្នុងការសម្តែងរឿងក្នុងតំណែងជាតួកាចឆ្នាសឆ្នើម។ មានការសរសើរថា កុល ដាវី

នៅតែមានសម្រស់ស្អាតជាពិសេសការនាងនៅតែនិយមការលេងខ្លួន ទាន់ សម័យបញ្ចេញដើមទ្រូងដូចពីមុនមិនចាញ់តារាវ័យក្មេងជំនាន់ក្រោយឡើយ ។ អ្វីដែលគួរឱ្យច្រណែននោះគឺរូបរាងរបស់នាងនៅតែតូចស្រឡូន មិនប្រែប្រួលអ្វីឡើយ ។គេចាំបានថាកន្លងមក កុល ដាវី តែងប្រាប់ថានាងចង់បានកូនឆាប់ៗ ព្រោះនាងនិងស្វាមីលោក សុខ រក្សា ស្រឡាញ់ក្មេងណាស់ ប៉ុន្ដែយ៉ាងណា រហូតមកដល់ពេលនេះអ្នកទាំងពីររៀបការជិតមួយឆ្នាំ ហើយតែពួកគេមិនទាន់មានកូនតាមបំណងនៅឡើយទេ៕ប្រភព៖ ហ្វេសប៊ុក