(អូស្ត្រាលី) ៖ វីរុសកូរ៉ូណា កំពុងតែវាយលុកខ្លាំងនៅក្នុងប្រទេសស្របពេលដែលមហាជនជាច្រើន​ ដែលនៅជាប់ប្រទេសដែលឆ្លងវីរុសនេះ បាននាំគ្នាការពារខ្លាំងគ្រប់គ្នា ដើម្បីកុំឲ្យមានការឆ្លងជំងឺដ៏គួរឲ្យខ្លាចមួយនេះ ជាពិសេសម្តាយឪពុកគ្រប់រូបក៏បានផ្អាកការសិក្សាកូនៗ គ្រប់គ្នា។នៅក្នុងនោះតារាស្រីអ្នកនាង គឹម លីហ្សា ក៏មានការព្រួយបារម្ភយ៉ាងខ្លាំងណាស់ដែល ខណៈពេលដែលកំពុងរស់នៅលើទឹកដីអូស្ត្រាលី ដោយនាងបានធ្វើការផ្អាកឲ្យកូនមិនទៅសាលារៀន

មិនសូវចេញទៅក្រៅដូចមុន ដើម្បីជាការការពារ ខ្លាចឆ្លងជំងឺនេះទៅកាន់កូនៗដោយក្តីព្រួយបារម្ភយ៉ាងខ្លាំង។ ដោយក្នុងនោះនាងក៏បានធ្វើការបន្ថែម តាមរយៈសារយ៉ាងដូច្នោះថា៖យើងជាមនុស្សធំ​ យើងចេះពាក់ម៉ាស់​ការពារ និងចេះរក្សាអនាម័យ​ សំអាតដៃជើង​ ចុះកូនក្មេងតូចៗគ្នាម៉េចនិងយល់ទៅ​ ចឹងបេីសិនជាអាចអោយកូនៗផ្អាកទៅសាលារៀនសិនទៅ​ ព្រោះនៅសាលាគ្រូៗគាត់មិនអាចមើលដិតដល់ដូចយើងជាម្តាយទេ​ ( ខ្ញុំជាម្តាយ​ គ្មានអីសំខាន់ចំពោះខ្ញុំជាងសុខភាពកូននោះទេ​ ) សូម្បីតែនៅ​ Australia ក៏ត្រូវតែប្រយត្ន័ដែរ​

ចឹងមួយរយះនេះសុំនៅផ្ទះ​ហើយ ជាមួយនឹងសារមួយនេះ បានធ្វើឲ្យហ្វេនជាច្រើនសរសើរដល់នាង ដែលបានគិតគូពីកូនៗខ្លាំងបែបនេះជាមួយនឹងសារមួយនេះ បានធ្វើឲ្យហ្វេនជាច្រើនសរសើរដល់នាង ដែលបានគិតគូពីកូនៗខ្លាំងបែបនេះ ស្របពេលដែលម្តាយគ្រប់រូប ពិតជាភ័យខ្លាចជាមួយនឹងជំងឺនេះ ដោយសារតែក្មេងៗងាយនឹងឆាប់ឆ្លង។ប្រភព៖ ហ្វេសប៊ុក