ខេត្តតាកែវ៖ កូនភ្លោះប្រុសទាំង៣ អាយុជាង៥ខែ ដែលកើតតាំងពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ រហូមកដល់ពេលនេះ ក្រុមគ្រូសារកូនភ្លោះទាំង៣នាក់ នៅមិនទាន់ទទួលបានអំណោយពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅឡើយទេ។ ទាំងនេះជាកូនរបស់ក្រុមគ្រូសារស្រ្តីឈ្មោះ ធី សាបឿន អាយុ២៣ឆ្នាំ មានប្ដីឈ្មោះ ហៀង សុភាព អាយុ២២ឆ្នាំ រស់នៅភូមិបូរីជលសារ ឃុំកំពង់ក្រសាំង ស្រុកបូរីជលសារ ខេត្តតាកែវ។អ្នកស្រី ធី សាបឿន បាន

ថ្លែងថា កូនភ្លោះទាំង៣របស់គាត់ បានកើតនៅក្នុងស្រុកបូរីជលសារ ដោយគ្រូសារគាត់មានស្ថានភាព លំបាកតោកយ៉ាកយ៉ាងខ្លាំង។ តាំងតែពីសម្រាលបាន កូនភ្លោះប្រុសទាំង៣មក គឺក្រុមគ្រូសារគាត់ធ្លាប់បានទទួលអំណោយ ពីអង្គការការពារសិទ្ធកុមារ ហើយអង្គការនោះ បាននាំយកមី ១កេះ អង្ករ ២៥គីឡូ និងស្បែកជើងមួយគូ នំមួយធុង។ស្រ្តីជាម្ដាយកូនភ្លោះទាំង៣ បានអំពាវនាវដល់សម្បុរសជន ជួយផ្ដល់ជាទឹកដោះគោ ឬថវិកាដល់ក្រុមគ្រូសារគាត់។ ជាពិសេសសូមជួយផ្សព្វផ្សាយ

ដល់សម្ដេចតេជោ ហ៊ុន សែន ឲ្យបានដឹងផង ព្រោះកន្លងមកសម្ដេចតេជោបានប្រកាសថា គ្រូសារនាដែលកើតបានកូនភ្លោះ៣នាក់ គឺជាកូនរបស់សម្ដេច ហើយសម្ដេចនឹងផ្ដល់អំណោយដល់ក្រុមគ្រូសារនោះ។ពាក់ព័ន្ធទៅនឹងក្រុមគ្រូសារកូនភ្លោះទាំង៣ នៅមិនទាន់បានទទួលអំណោយពីសម្ដេចតេជោ, លោក ទុយ សុភ័ក្រ អភិបាលស្រុកបូរីជលសារ បានថ្លែងថា កូនភ្លោះ៣នាក់នេះ ត្រូវបានឪពុក ដែលបានចំណាកស្រុក ទៅធ្វើការនៅប្រទេសវៀតណាម ហើយយកប្រពន្ធខ្មែរកម្ពុជាក្រោម បាននាំយកកូនភ្លោះ៣ ដែលសម្រាលមានអាយុជិតមួយខែ មកកាន់ស្រុកកំណើតរបស់ខ្លួន ក្នុងស្រុកបូរីជលសារ។ បញ្ហានេះ អាជ្ញាធស្រុក កំពុងតែប្រមូលនូវប្រព័ត៌មានបន្ថែមទៀត ដើម្បីឲ្យមានភាពច្បាស់លាស់ និងរាយការណ៍ជូនដល់ថ្នាក់លើបន្តទៀត៕